recent posts

banner image

របៀបឧទាហរណ៍សរសេសរអារម្ភកថា នៅពេលសរសេរសារណា

អ្នកគ្រប់គ្រងធនធានមុស្សបច្ចុប្បន្នមានតួនាទីយ៉ាងសំខាន់ក្នុងការធ្វើផែនការយុទ្ធសាស្ត្រនិងការ
សម្រេចចិត្តទៅក្នុងអង្គភាពរបស់ពួកគេដូច្នេះដើម្បីសម្រេចនូវគោលដៅរបស់អង្គភាពនៃការគ្រប់
គ្រងធនធានមនុស្សនៅសាលាសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងជាកត្តាចម្បងបំផុត
ដែលអ្នកគ្រប់គ្រងត្រូវយកចិត្តទុកដាក់។

តួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងសង្កាត់មិនមែនត្រូវបានកម្រិតត្រឹមត្រូវតែជាអ្នកផ្តល់សេវាមុខងារ
ជ្រើសរើសនិយោជិកប៉ុណ្ណោះទេមានមុខងារដទៃទៀតជាច្រើនដែលគ្រប់គ្រងសង្កាត់ត្រូវសហការណ៍ ដៃគូរជាមួយអ្នកគ្រប់គ្រងផ្សេងទៀតនិងអ្នកគ្រប់គ្រងថ្នាក់លើ។

ដើម្បីធ្វើឲ្យប្រាកដឡើងនូវប្រសិទ្ធិភាពខ្ពស់របស់អ្នកគ្រប់គ្រងសង្កាត់ត្រូវមានគោលនយោបាយនិតីវិធី
ដែលអាចប្រើប្រាស់មានប្រសិទ្ធិភាពខ្ពស់នូវក្នុងមានទំនាក់ទំនងអន្តរបុគ្គលពីមួយថ្ងៃទៅមួយថ្ងៃជាមួយ
និយោជិករបស់ពួកគេ។

ដោយយល់ឃើញថា(ការគ្រប់គ្រងធនធានមនុស្សសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងឆ្នាំ
២០១៥-២០១៦)នេះជាកត្តាលីករជំរុញឲ្យគ្រប់សកម្មភាពនៅក្នុងស្ថាប័នក្រុមហ៊ុនរីកចម្រើនអាស្រ័យ
ដល់មនុស្សជាអ្នកគ្រប់គ្រង។អត្ថន័យដូច្នេះក្រមសិក្សាស្រាវជ្រាវយើងខ្ញុំនឹងបង្ហាញទៅដល់និស្សិត ឬអ្នកសិក្សាទាំងឡាយធ្វើការសិក្សាស្វែងយល់ថាតើអង្គភាពក្រុមហ៊ុនស្ថាប័នអាចរក្សាបាននៅឧត្តម
ភាពប្រកួតប្រជែងតាមរយៈធ្វើការគ្រប់គ្រងបានយ៉ាងដូចម្តេចខ្លះ?

តើដើម្បីធ្វើការគ្រប់គ្រងឲ្យមានប្រសិទ្ធភាពដើម្បីសម្រេចគោលដៅរបស់អង្គភាពឬស្ថាប័នជាពិសេស
ការគ្រប់គ្រងសង្កាត់ផ្សារឆ្នាំងត្រូវធ្វើដូចម្តេចខ្លះ?តើការអនុវត្តរបស់អ្នកគ្រប់គ្រងនិងនយោបាយនៃការ
គ្រប់គ្រងប្រព្រឹត្តទៅយ៉ាងណាខ្លះ?ធ្វើផ្តោតសំខាន់ទៅលើការផ្លាស់ប្តូរនិងបញ្ដែលកើតមាននាពេល
បច្ចុប្បន្នបញ្ហាពិភពលោកនយោបាយនិងការអនុវត្តដែលមានការពាក់ព័ន្ធទៅនិងការគ្រប់គ្រងស្ថាប័ន
ផងដែល។

ដំណាក់ការអភិវឌ្ឍន៍ដែលអ្នកគ្រប់គ្រងក្លាយជាអ្នកជំនាញឯកសេទគ្រប់គ្រងអ្នកត្រួតត្រាឬអ្នកដឹកនាំ
ម្នាក់ៗនៅក្នុងផ្នែកណាមួយនៅក្នុងអង្គភាពទេ?(ការគ្រប់គ្រងសាលាសង្កាតគឺផ្តល់ការសិក្សាស្វែងយល់
អំពីមុខងារនិងការងារប្រតិបត្តិការនៃកម្មវិធីគ្រប់គ្រងអង្គភាពសហគមន៍និងសង្គមទាំងមូល។

យើងទាំងអស់គ្នាសង្ឃឹមថាដើម្បីភាពសុខដុមរម្យនាក្នុងសង្គមទាំងមូលនិងដើម្បីសម្រេចគោលដៅ
របស់ក្រុមហ៊ុនឬស្ថាប័នយើងនឹងខិតខំរួមគ្នាដើម្បីជំរុញឲ្យការអភិវឌ្ឍននៃការគ្រប់គ្រងឲ្យមានសម្ថភាព
ផ្នែកខាងជំនាញនិងឥរិយាបថល្អនៅក្នុងការងារដូច្នេះសូមបង្ហាញនូវរបាយការណ៍បញ្ចប់ការសិក្សា
ថ្នាក់បរិញ្ញាបត្រលើប្រធានបទ(ការគ្រប់គ្រងធនធានមនុស្សនៅសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងខេត្
តកំពង់ឆ្នាំងឆ្នាំ ២០១៥- ២០១៦)៕
របៀបឧទាហរណ៍សរសេសរអារម្ភកថា នៅពេលសរសេរសារណា របៀបឧទាហរណ៍សរសេសរអារម្ភកថា នៅពេលសរសេរសារណា Reviewed by Unknown on December 20, 2017 Rating: 5

No comments:

Powered by Blogger.