recent posts

banner image

របៀបឧទាហរណ៍សរសេសរ សេចក្តីថ្លែងអំណរគុណ


ឯកសារស្តីពី(ការគ្រប់គ្រងធនធានមនុស្សសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងឆ្នាំ២០១៥-២០១៦)ដែលស្ថិតនូវក្នុងដៃរបស់អស់លោកលោកស្រីនាពេលនេះគឺជាលទ្ធផលនៃការស្រាវជ្រាវ
របស់យើងខ្ញុំទាំងអស់គ្នាក្រោមការជួយពន្យល់ណែនាំពីគ្រូសាស្ត្រាចារ្យសានសាំងនិងការជួយផ្តល់
ពត៌មានពីថ្នាក់ដឹកនាំរបស់ចៅសង្កាត់ចៅសង្កាត់រងក្រុមប្រឹក្សាឃុំសង្កាត់ស្មៀនមេភូមិនិងអស់លោក
ជាមន្ត្រីទាំងអស់ក្នុងសង្កាត់ផ្សារឆ្នាំងដែលតែងជួយបំភ្លឺរាល់ការខ្វះខាតនូវពត៌មានសំខាន់ៗបានផ្តល់
នូវមតិយោបល់ព្រមទាំងបានផ្តល់នូវឯកសារមួយចំនួនដែលពាក់ព័ន្ធនានាក្នុងដំណើរការស្រាវជ្រាវ
ស្តីពីស្តីពីការ គ្រប់គ្រងធនធានមនុស្ស សង្កាត់ផ្សារឆ្នាំងនេះ។

យើងខ្ញុំជាអ្នកសិក្សាស្រាវជ្រាវនាពេលនេះសូមសម្តែងនូវកតញ្ញូតាធម៌និងថ្លែងនូវអំណរគុណយ៉ាង
ជ្រាលជ្រៅដល់លោកអ្នកមានគុណទាំងអស់ដែលបានជួយជ្រោមជ្រែងយើងខ្ញុំតាំងដើមរៀងរហូត
មកជាអាទិ៍៖លោកឪពុកអ្នកម្តាយជានិច្ចជាកាលតែងតែលះបង់នូវធនធានគ្រប់យ៉ាងទាំងអស់ដើម្បី
ការសិក្សារបស់កូនៗ។

ក្រុមគ្រួសាររបស់យើងខ្ញុំទាំងអស់គ្នាដែលបានផ្តល់នូវឳកាសសម្រាប់ខ្ញុំបានមកបន្តការសិក្សារួមមាន
សម្ភារៈថវិកានិងផ្តល់នូវកម្លាំងកាយចិត្តយ៉ាងទូលំទូលាយលោកសាស្ត្រាចារ្យសានសាំងជានិច្ចជាកាល
លោកបានណែនាំផ្តល់កម្លាំងចិត្តនិងបញ្ញាផងសម្ថភាពបច្ចេកទេសវិទ្យាសាស្ត្រពេញនិយមជួយបង្ហាញ
ប្រកបដោយគតិបណ្ឌិតនូវរាល់ឯកសារដែលពាក់ព័ន្ធទៅនិងប្រធានបទរបស់យើងខ្ញុំសិក្សាស្រាវជ្រាវ
ហើយទទួលបានជោគជ័យ ជាស្ថាពរ។
   
     សម្តេចព្រះសកលវិទ្យាធិការសាកលវិទ្យាធិការរងព្រឹទ្ធបុរសព្រឹទ្ធបុរសរងនៃពុទ្ធិកសលកវិទ្យាល័យ
ព្រះសីហនុរាជដែលបានអនុញ្ញាតឲ្យខ្ញុំព្រះករុណាអាត្មាភាពយើងខ្ញុំមានឳកាសបានបន្តការសិក្សានូវ
ទីនេះជាពិសេសថ្នាក់ដឹកនាំគ្រប់គ្រងសង្កាត់ផ្សារឆ្នាំងនិងសមាជិកក្រុមប្រឹក្សាទាំងអស់ដែលបានអនុញ្ញាត
និងសហការណ៍ផ្តល់ឯកសារនានានិងធ្វើបទសម្ភាសន៍ដល់ក្រុមយើងខ្ញុំទាំងអស់គ្នាដើម្បីចុះស្រាវជ្រាវ
សរសេរសារណាបញ្ចប់ឆ្នាំសិក្សា។

សូមប្រសិទ្ធពរជ័យសេរីមង្គលវិបលសុខមហាប្រសើរគ្រប់ប្រការកើតមានដល់សម្តេចឯកឧត្តមលោក លោកស្រីអ្នកនាងកញ្ញាគ្រប់ក្រុមគ្រួសារហើយបានសម្រេចនូវជ័យជំនៈគ្រប់ភារៈកិច្ចទៅតាមបំណង
ប្រាថ្នា ក្នុងការចិញ្ចឹមជីវិតរស់នៅប្រចាំថ្ងៃ និងទទួលបានជោគជ័យ ក្នុង ជីវិតជារៀងរហូត ៕
របៀបឧទាហរណ៍សរសេសរ សេចក្តីថ្លែងអំណរគុណ  របៀបឧទាហរណ៍សរសេសរ សេចក្តីថ្លែងអំណរគុណ Reviewed by Unknown on December 20, 2017 Rating: 5

1 comment:

Powered by Blogger.