recent posts

banner image

និយាយពីអំពើរធ្មប់(សូមជឿដោយមានការពិចារណាដោយបញ្ញាផង វិចារណញ្ញាណ)


សូមជឿដោយមានការពិចារណាដោយបញ្ញាផង)ថ្ងៃនេះខ្ញុំសូមជម្រាបជូនបងប្អូននូវរឿងអាថ៌កំបាំង
ដែលជាជំនឿអរូបីជារឿងពិតដែលមានក្នុងលោកនេះសៃយសាស្ត្រមន្តអាគមចែកចេញជា២ប្រភេទ
 ទី ១សៃយសាស្ត្រជួយសង្គ្រោះបានដល់មន្តវិជ្ជាសសៃយសាស្ត្របំផ្លាញបានដល់មន្តខ្មៅ។

មន្តអាគមខ្មៅជាទុវិជ្ជាចូលទៅបៀតបៀនសម្លាប់អ្នកដទៃដូចជាអំពើធ្មប់អាបជាដើម។វិជ្ជាធ្មប់នេះ ដំបូងឡើងមានក្នុងវិជ្ជារបស់ពួកវិជ្ជាធរដែលដកចេញពីគម្ពីរអាថព្វវេទឬមន្តអាថាន់ក្នុងសាសនា
ព្រាហ្មណ៍។ខាងក្រោយមានការសិក្សាពីពួកអមនុស្សមួយប្រភេទមានឈ្មោះបិសាច(ពាក្យបិសាច នេះជាពាក្យភាសាបាលីសំដៅដល់ពួកអមនុស្សជាពួកទេវតាថ្នាក់ទាបរស់នៅតាមព្រៃភ្នំនិងតាម
ស្រុកភូមិជាអទិសមានកាយហើយជាអ្នកចូលចិត្តរាយមន្តនិងតែងបៀតបៀនដល់ពួកមនុស្សលោក ភាសាខ្មែរហៅថាព្រាយ)។ការសិក្សាស្ទាត់ហើយក៏អាចធ្វើអំពើបៀតបៀនគេបាន។

គ្រូធ្មប់មានការរៀបចំអាសនៈគ្រូមានក្បាលខ្មោចឬឆ្អឹងខ្មោចច្រើនតែទៅនៅទីឆ្ងាយពីគេទីកន្លែងស្ងាត់
ៗធ្មប់ភាសាបាលីថាខីលៈជាអំពើកាចសាហាវអាចសម្លាប់មនុស្សសត្វបានអំពើធ្មប់ចែកចេញជា៤ ប្រភេទ ៖
ទី១ប្រើខ្មោចព្រាយបិសាចឲ្យទៅធ្វើផ្ទាល់គ្រូធ្មប់មានមន្តសូត្រសេកចិញ្ចឹមព្រាយដោយឲ្យស៊ីបាយស បាយក្រហមនិងសូត្រអន្ទងហៅព្រាយនៅពេលចង់ធ្វើអ្នកណាឲ្យព្រាយនោះទៅធ្វើដូចជាចូលសណ្ឋិត
ក្នុងខ្លួនអ្នកនោះជាដើម ។
ទី២អំពើធ្វើការបៀតបៀនតាមរយៈរូបសំណាកសត្វដែលធ្វើពីសំរឹទ្ធិលង្ហិនស្ពាន់ជាដើមមានដូចជាគោបា ក្របីបាអន្ទង់បាគ្រូមន្តអាគមខ្មៅបានសូត្រចងមន្តនឹងពួកព្រាយឲ្យស្ថិតនៅក្នុងរូបសំណាកទាំងនេះ ឬជារបស់តំណតគ្រូពីបុរាណតៗគ្នាមកកាលណាមានបំណងធ្វើអ្នកណាក៏សូត្រសេកមន្តបញ្ជាគោបា
ក្របីបាឬអន្ទង់បានេះឲ្យទៅបុសវ័ធជល់អ្នកនោះអ្នកនោះក៏មានជំងឺឈឺទ្រូងចុកទ្រូងក្អួតឈាមធ្លាក់រឿយៗ រហូតដល់ស្លាប់។


ទី៣យកអង្ករឆ្អឹងខ្មោចស្បែកគោស្បែកក្របីដែកគោលម្ជុលអំបែងកែវឬឈើស្រួចជាដើមយកវត្ថុណា
មួយតាមបំណងមកសេកមន្តឲ្យរួមតូចប្រើទៅចូលក្នុងខ្លួនអ្នកដែលត្រូវទទួលគ្រោះកាលចូលទៅហើយ វត្ថុនោះក៏រីកធំឡើងរាល់ៗថ្ងៃ ធ្វើឲ្យពោះធំ ឬឈឺចុកចាប់ ដរាបដល់ស្លាប់ ។
ទី៤យកកម្រាលសំពត់សឬខ្មៅ៤ជ្រុងលើសំពត់នោះមានដាក់កន្ត្រៃឬកាំបិតស្នៀតឥតដងគងពីលើមាត់ សូត្រសេកឲ្យកាំបិតនេះតូចបន្តិចម្តងៗរហូតប៉ុនសត្វកន្លង់ហើយប្រើហើរទីឮងេវធ្វើចំពោះអ្នកណាដែល
គេចង់ធ្វើទៅកាត់ថ្លើមឬសួតហើយវិលត្រឡប់មកវិញ(ធ្មប់នេះខ្លាំងណាស់កាលធ្វើត្រូវហើយមិនងាយ
ដោះទេ) ។
និយាយពីអំពើរធ្មប់(សូមជឿដោយមានការពិចារណាដោយបញ្ញាផង វិចារណញ្ញាណ) និយាយពីអំពើរធ្មប់(សូមជឿដោយមានការពិចារណាដោយបញ្ញាផង វិចារណញ្ញាណ) Reviewed by Unknown on December 20, 2017 Rating: 5

No comments:

Powered by Blogger.