recent posts

banner image

តើមិត្តៗតេីស្គាល់តាឥសីដែររឺទេ? បើចង់ស្គាល់លើមពិតជាមហាអស្ចារ្យណាស់

ឥសីគឺជាអ្នកដែលស្ថិតនៅក្នុងលទ្ធិព្រហ្មញ្ញសាសនាដែលសម្រេចនូវឈាន អភិញ្ញា និងសមាបត្តិ។

បើមិត្តមើលផ្នែកក្រោមនៃសសរពេជ្រដែលទ្រផ្ទាំងក្បាច់ផ្តែរនៅតាមប្រាសាទខ្មែរនានាជាពិសេស ប្រាសាទភ្នំដានៅអង្គរបុរីមិត្តៗនឹងឃើញចម្លាក់ឥសីស្ថិតក្នុងឥរិយាបទបំពេញតបៈយោគៈ។ឥសី តែងមានពុកមាត់វែងទឹកមុខញញឹមស្រស់ថ្លាជាអ្នកបានឆ្លងផុតនូវរាល់ទុក្ខកង្វល់លោកីយ៍ចេះមន្
តវិជ្ជាការផ្សេងៗចេះទស្សន៍ទាយចេះព្យាបាលជម្ងឺដោយប្រើឳសថបុរាណនិងមន្តអាគមប៉ុន្តែនៅ
មិនទាន់បានត្រាស់ដឹងនូវសព្វញ្ញុញាណទេ។ 

កាលសម័យបុរាណតួនាទីរបស់អរិយបុគ្គលទាំងនោះគឺជាព្រះបរមគ្រូនៃបុត្រព្រះមហាក្សត្រជាទី
ប្រឹក្សារបស់ព្រះមហាក្សត្រជាអ្នកដឹកនាំពិធីបូជាយញ្ញដូចជាការបូជាព្រះភ្លើងជាដើមឥសីតែងសំ
ណាក់នៅតាមទីអាស្រមឬនៅតាមបូជនីយដ្ឋាននានាដើម្បីតាំងសមាធិបង្រៀនសិស្សនិងធ្វើចង្ក្រំ
ភាវនាស្វែងរកធម៌ជាន់ខ្ពស់។ 

ទោះបីជាសព្វថ្ងៃលទ្ធិព្រហ្មញ្ញសាសនាបានចុះថមថយនៅក្នុងសង្គមខ្មែរទៅហើយក្តីក៏ប៉ុន្តែឥទ្ធិពល
អរិយបុគ្គលទាំងនោះនៅក្នុងសង្គមខ្មែរនៅតែត្រូវបានរក្សាតាមរយៈការគោរពដួងវិញ្ញាណអមតៈដ៏
សក្តិសិទ្ធរបស់ពួកគេ។រឿងព្រេងនិទានរួមនិងរូបចម្លាក់អរិយបុគ្គលទាំងនេះនៅតាមបណ្តាជញ្ជាំង
ប្រាសាទបុរាណជាពិសេសគឺប្រាសាទអង្គរវត្តគឺជាភស្តុតាងជាក់ស្តែងស្តីពីការគោរពព្រះមុនីឥសី
ដោយសង្គមខ្មែរអស់រយៈពេលជាយូរលង់ណាស់មកហើយ។ 

ចំពោះឥសីអគ្គីនេត្រគឺជាមុនីឥសីធំក្នុងចំណោមឥសីផ្សេងៗទៀត ដែលបានសម្រេចបាននូវឈាន
ដ៏អស្ចារ្យមានព្រះនេត្រដល់ទៅបីហើយព្រះនេត្រទីបីដែលស្ថិតនៅចំកណ្តាលថ្ងាសអាចក្រលេកឆេះ
ជាភ្លើងហើយអាចប្រមើលដឹងពីអតីតជាតិនិងអនាគតជាតិរបស់សព្វសត្វទាំងឡាយ៕
ប្រភព: facebook
តើមិត្តៗតេីស្គាល់តាឥសីដែររឺទេ? បើចង់ស្គាល់លើមពិតជាមហាអស្ចារ្យណាស់ តើមិត្តៗតេីស្គាល់តាឥសីដែររឺទេ? បើចង់ស្គាល់លើមពិតជាមហាអស្ចារ្យណាស់ Reviewed by Unknown on February 15, 2018 Rating: 5

No comments:

Powered by Blogger.