recent posts

banner image

អត្ថប្រយោជន៍ស្លឹកបាសមានប្រយោជន៍ជាឱសថពិសេស

នេះជាវិធីបំបាត់ឈឺធ្មេញយ៉ាងមានប្រសិទ្ធភាពមត្រួយត្របែក៖យកត្រួយត្របែក៣-៤សន្លឹកលាង ឲ្យស្អាតរួចយកមកទំរួចដាក់នៅកន្លែងឈឺ៥នាទីនឹងបានធូរស្រាលនៅក្នុងស្លឹកត្របែកក៏មានផ្ទុកនូវ
សារធាតុ astringentsដែលអាចជួយបង្រួមចន្លោះអញ្ចាញធ្មេញនិងបំបាត់ការឈឺធ្មេញ។

ម្រេច៖យកម្រេច២-៣គ្រាប់កិនឲ្យម៉ដ្ឋហើយលាយអំបិលបន្តិចរួចដាក់នៅកន្លែងដែលឈឺ៥នាទីនឹង
បានធូរស្រាលខ្ទឹមសកិនខ្ទឹមសឲ្យម៉ដ្ឋបន្តិចរួចដាក់នៅកន្លែងដែលឈឺ៥នាទីនឹងបានធូរស្រាលវិធី
បន្ថែមទៀតយើងអាចកិនវាឲ្យម៉ដ្ឋរួចយកដាំជាមួយទឹកសមល្មមមិនច្រើនពេកហើយយកទឹកនោះ មកខ្ពុរមាត់១ថ្ងៃ២ឬ៣ដងនឹងបានកាត់បន្ថយការឈឺដោយខ្ទឹមសផ្ទុកនូវសារៈធាតុដែលអាចបំបាត់ការ
ឈឺធ្មេញបានសូមពិនិត្យនិងពិគ្រោះជាមួយអ្នកជំនាញឱ្យបានច្បាស់លាស់និងអស់លទ្ធភាពជាមុន
វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។ 
                   ស្លឹកបាសមានប្រយោជន៍ជាឱសថពិសេស
ការពារកើតមហារីកបន្ថយជាតិស្ករក្នុងឈាមអ្នកទឹកនោមផ្អែមជួយប៉ូវឆ្អឹងជាថ្នាំត្រជាក់ព្យាបាលអាការៈ
រមាស់ចែកគ្នាដឹងផងស្លឹកបាសមានសារធាតុបេតាឃែរ៉ូទីនសំរាប់ជួយការពារការកើតមហារីកកាត់បន្ថយ
ជាតិស្ករក្នុងឈាមនិងមានសារធាតុកាល់ស្យូមជួយប៉ូវឆ្អឹងនិងធ្មេញមានជាតិដែកនិងវីតាមីនCបន្ថយអាការ
ឆ្អល់តឹងពោះនិងចុកពោះជាដើមប្រសិនបើទទួលទានស្លឹកបាសឱ្យបានញឹកញាប់សារធាតុសរសៃក្នុង
ស្លឹកបាសអាចជួយកាត់បន្ថយអត្រានៃភាពប្រថុយប្រថាននឹងការកើតមហារីកនៅក្នុងក្រពះបាន-ស្លឹក
បាសចាត់ទុកថាជាថ្នាំត្រជាក់ស្លឹកជួយបណ្ដេញជាតិពុលនិងបំបាត់អាការគ្រុនក្ដៅរលាកជួយព្យាបាល
អាការរមាស់ដោយប្រើស្លឹកបាសស្រស់ប្រហែល១ក្ដាប់ដៃលាងឱ្យស្អាតនិងបុកឱ្យម៉ដ្ឋលាយទឹកបន្ដិច
យកទៅលាបនៅបរិវេណ ដែលមានរមាស់ក៏អាចជួយឲ្យធូរស្បើយបានផងដែរ។
ស្លឹកបាសជាបន្លែម្យ៉ាងដែលងាយរកអាចដាំបានដោយងាយស្រួលគ្រាន់តែយកគ្រាប់ពីផ្លែទុំមកបណ្ដុះ
ឬយកដើមចាស់ៗមកដោតនៅក្នុងដីមានជីវារស្រោចទឹកឱ្យបានញឹកញាប់និងយកឈើមកធ្វើជាបង្គោល ឬរបងឱ្យស្លឹកបាសវៀរឡើងលុះនៅពេលដែលវាដុះឡើងចេញជាផ្លែផ្កាល្អអាចបេះស្លឹកយកទៅដាំស្ល ធ្វើជាម្ហូបអាហារដ៏មានរសជាតិឈ្ងុយឆ្ងាញ់ប្រសិនបើកាន់តែបេះស្លឹកវាក៏កាន់តែដុះលូតលាស់។
ផ្លែបាសគេអាចយកទៅធ្វើជាបន្លែដែលមានរសជាតិឈ្ងុយឆ្ងាញ់បានផងដែរ៕
អត្ថប្រយោជន៍ស្លឹកបាសមានប្រយោជន៍ជាឱសថពិសេស អត្ថប្រយោជន៍ស្លឹកបាសមានប្រយោជន៍ជាឱសថពិសេស Reviewed by Unknown on December 21, 2017 Rating: 5

No comments:

Powered by Blogger.