recent posts

banner image

៣ថ្ងៃសួតសុទ្ធតែជាតិពុល នឹងប្រែជាមានសុខភាពល្អឡើងវិញ

បរទេសៈរាងកាយចាំបាច់ត្រូវការកម្ចាត់ជាតិពុលពីចំណីអាហារនិងភេសជ្ជៈដែលយើងទទួលទានរាល់
ថ្ងៃដើម្បីមានសុខភាពល្អបើទោះជាអ្នកចេះជក់បារីឬមិនជក់ក្តីសំខាន់បំផុតបើចង់ឲ្យសួតរឹងមាំជាងមុន
ត្រូវអនុវត្តផែនការ៣ថ្ងៃនេះប៉ុន្តែមុននឹងចាប់ផ្តើមអនុវត្តអ្នកត្រូវផ្អាកទទួលទានផលិតផលទឹកដោះគោ
ទាំងអស់រយៈពេល២ទៅ៣ថ្ងៃសិន។

ព្រោះទឹកដោះគោអាចកាត់បន្ថយដំណើរការបន្សាបជាតិពុលនៅក្នុងរាងកាយការណែនាំ៖ថ្ងៃទី១៖នៅ
ថ្ងៃដំបូងអ្នកត្រូវទទួលទានតែបៃតងមួយពែងមុនពេលចូលគេព្រោះវាអាចជួយសម្អាតជាតិពុលចេញពី
ពោះវៀន និងការពារការទល់លាមក។

ថ្ងៃទី២៖មុនពេលញ៉ាំអាហារពេលព្រឹកអ្នកត្រូវទទួលទានទឹកក្តៅឧណ្ឌៗមួយពែងលាយជាមួយនឹងក្រូច
ឆ្មាអ្នកត្រូវការក្រូចឆ្មាពីរផ្លែនិងទឹកក្តៅចំនួន៣០០មីលីលីត្របន្ទាប់ពីនោះត្រូវទទួលទានទឹកក្រូចថ្លុង៣០០
មីលីលីត្រទៀតសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែឈើទាំងនេះនឹងជួយសម្អាតសួតព្រមទាំងធ្វើឲ្យ
ប្រព័ន្ធផ្លូវដង្ហើមដំណើរការបានល្អ។

នៅពេលថ្ងៃត្រង់ត្រូវទទួលទានទឹកការ៉ុត៣០០មីលីលីត្រទឹកការ៉ុតពិតជាសំខាន់ណាស់ក្នុងការសម្អាត
ឈាមប្រៃសម្រាប់របបអាហារទាំងបីថ្ងៃនេះថ្ងៃទី៣៖មុនពេលចូលគេងត្រូវទទួលទានទឹកcranberryសុទ្ធចំណុះ៣០០មីលីលីត្រ។ 

ទឹកផ្លែឈើមួយប្រភេទនេះអាចជួយកាត់បន្ថយបាក់តេរីនៅក្នុងសួតក្រៅពីនេះនៅក្នុងរយៈពេលសម្អាត
ជាតិពុលទាំង៣ថ្ងៃអ្នកត្រូវងូតទឹកក្តឧណ្ឌៗដើម្បីជួយជំរុញដល់ការបន្សាបជាតិពុលចេញពីរាងកាយ ។ ជាពិសេសការសម្អាតជាតិពុលចេញពីសរីរាងតាមរយៈការបញ្ចេញញើស៕
៣ថ្ងៃសួតសុទ្ធតែជាតិពុល នឹងប្រែជាមានសុខភាពល្អឡើងវិញ ៣ថ្ងៃសួតសុទ្ធតែជាតិពុល នឹងប្រែជាមានសុខភាពល្អឡើងវិញ Reviewed by Unknown on December 21, 2017 Rating: 5

No comments:

Powered by Blogger.