recent posts

banner image

បុណ្យនៅវត្តចំប៉ីនៅថ្ងីទី២.៣.៤ខែមីនាឆ្នាំ២០១៨

កម្មវិធីបុណ្យឆ្លងព្រះពោធិ៍ព្រឹកព្រះពុទ្ធបដិមាដំបូលសាលាឆានពុទ្ធាអភិសេកនិងសមិទ្ធីផលនានា ក្នុងវត្តចំប៉ីរបស់យើងនិងស្ថិតនៅឃុំច្រេសស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។

កម្មវិធីបុណ្យចាប់ផ្តើមនៅថ្ងៃទី១.២.៣.ខែមីនាឆ្នាំ២០១៨ត្រូវនិងថ្ងែ១រោចខែផល្គុនឆ្នាំរការព.ស
២៥៦១។
មានការខ្វះខាត់ជាច្រើនក្នុងការសាងព្រោះអាស្រ័យហេតុនេះហើយសូមនិមន្តយាងអញ្ជើញឯកឧត្តម
លោកស្រីលោកជំទាវនិងអ្នកនាងកញ្ញាចូររួមកម្បីអាក់ខានឡើយ។

សូមអរព្រះគុណនិងអរគុណទុកជាមុនសូមអនុមោទនាបុណ្យគ្រប់គ្នា................៕

 ដើមចំប៉ីនៅកម្ពុជាកំពុងក្លាយ ជាដំណាំកសិឧស្សាហកម្ម
​អ្នក​និយម​ខាង​ការដាំដុះ​មួយចំនួនពិសេស​នៅ​បណ្តា​ខេត្តដែលមាន​ដីក្រហម​បាននាំគ្នា​ដាំ​ដើម​ចំប៉ី​ដើម្បី​យក​ផ្កា
​លក់​។​ការផ្លាស់ប្តូរ​ដំណាំ​មួយ​នេះ​បន្ទាប់ពី​មាន​ក្រុមហ៊ុន​បរទេសមួយ​បានធ្វើ​សកម្មភាព​ប្រមូល​ទិញ​ផលិតផល​ផ្កា
ចំប៉ី​។​តាមរយៈ​នៃ​ការចុះ​សង្កេត​ជាក់ស្តែង​គឺ​ដើមចំប៉ី​បានចាប់ផ្តើម​ក្លាយជា​ដំណាំ​ពេញនិយម​នៅក្នុង​ខេត្តកំពង់ចាម​
និង​ខេត្តក្រចេះបន្ទាប់ពី​ផ្កា​របស់​វា​មាន​ក្រុមហ៊ុន​មកពី​បរទេស​បោះទីតាំង​ប្រមូល​ទិញ​នៅក្នុង​ខេត្តកំពង់ចាម​ផ្ទៃរាប់
សិបហិកតា​បានប្រែក្លាយ​ទៅជា​សួន​នៃ​ដើម​ផ្កាចំប៉ី​។​

​ជួប​ជាមួយ​កសិករ​ម្នាក់នៅក្នុង​ឃុំ​ទួល​ទ្រាស្រុក​ត្បូងឃ្មុំខេត្តកំពង់ចាមកាលពីពេល​ថ្មីៗ​នេះកសិករ​នោះបាន​បញ្ជាក់
ថាខេត្តកំពង់ចាម​ជា​ខេត្ត​ដែលមាន​ដាំ​ដើម​ចំប៉ី​ច្រើន​ជា​យូរ​មកហើយ​។​ប៉ុន្តែ​ពីមុន​ដើម​ចំប៉ី​នេះ​គេ​គ្រាន់តែ​ដាំ​សម្រាប់
​លម្អ​តាម​ផ្ទះ​និង​លក់​ដើម​តែប៉ុណ្ណោះ​។កសិករ​នោះ​បន្តថា​ប៉ុន្តែ​ឥឡូវ​ប្រែប្រួល​ហើយ​។​ដើម​ចំប៉ី​ត្រូវបាន​គេ​នាំគ្នា​ដើម្បី​
លក់ដូរ​ពិសេស​គឺ​ផ្កា​របស់​វា​។​បច្ចុប្បន្ន​ផ្កាចំប៉ី​ក្រៀម​មួយ​គីឡូក្រាម​អាច​លក់បាន​តម្លៃ​១ដុល្លារអាមេរិកការប្រមូល
ទិញផ្កាចំប៉ីលក្ខណៈទ្រង់ទ្រាយ​ធំ​ទើប​តែមាន​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះទេ​។​ផលិតផល​នេះ​ត្រូវបាន​គេ​អះអាងថាស
ម្រាប់​នាំយកទៅ​លក់​បន្តទៅ​បរទេស​។​

បុណ្យនៅវត្តចំប៉ីនៅថ្ងីទី២.៣.៤ខែមីនាឆ្នាំ២០១៨ បុណ្យនៅវត្តចំប៉ីនៅថ្ងីទី២.៣.៤ខែមីនាឆ្នាំ២០១៨ Reviewed by Unknown on February 16, 2018 Rating: 5

No comments:

Powered by Blogger.